ថ្ងៃព្រហស្បត៌ ទី១៩ ខែតុលា ឆ្នាំ២០១៧
Article ads (bottom)

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនជាតិចិន៧០នាក់ ពាក់ព័ន្ធនឹងបទល្មើសចាប់ជំរិតឆ្លងដែន

  • ថ្ងៃព្រហស្បត៌ ទី១២ ខែតុលា ឆ្នាំ២០១៧

ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១២ ខែតុលានេះ បានបណ្តេញជនជាតិចិនប្រមាណ៧០នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នាពេលកន្លងមក ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ជាពិសេសករណីចាប់ជំរិតឆ្លងដែន។


ការបណ្ដេញចេញនេះ ធ្វើឡើងតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើងហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលនឹងដឹកឧក្រិដ្ឋជនចិនទាំងនេះ ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីប្រឈមនឹងច្បាប់របស់ប្រទេសចិន។

កាលពីខែកក្កដា ឆ្នាំ២០១៧នេះ នគរបានអន្តោប្រវេសន៍កម្ពុជា សហការជាមួយនគរបាលចិន បានឈានទៅដល់ការបង្ក្រាប និងចាប់បញ្ជូនឧក្រិដ្ឋជនឆ្លងដែនជាជនជាតិចិនដីគោកជិត១០០នាក់ រួចហើយបានបណ្ដេញពួកគេចេញតាមជើងយន្តហោះពិសេសរបស់ប្រទេសចិន ក្រោមការការពារសន្តិសុខ យ៉ាងតឹងរ៉ឹងពីសំណាក់នគរបាលប្រជាជនចិន៕ 

PA News