ថ្ងៃព្រហស្បត៌ ទី១៩ ខែតុលា ឆ្នាំ២០១៧
Article ads (bottom)

សម្តេចនាយករដ្ឋមន្ត្រីអបអរសាទរដល់កីឡាករកាយវប្បកម្មឈ្នះមេដាយកម្រិតពិភពលោក

  • ថ្ងៃចន្ទ័ ទី៩ ខែតុលា ឆ្នាំ២០១៧

(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរក្រុមកីឡាកាយវប្បកម្ម ដែលបានចូលរួមប្រកួតជេីងឯកពិភពលោកលេីកទី៩ នៅទីក្រុង អូឡាំបាទ័រ ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី ២ ដល់ ៩ ខែតុលា ២០១៧ ដែលទទួល បានមេដាយ: 
១ កីឡាករ សំបូរ ណាន មេដាយមាស ១ 
២ កីឡាករ តឹក បុ៑នវី មេដាយប្រាក់ ១ 
៣ កីឡាករ ណុំ សុបិន្ត មេដាយសំរឹទ្ធ ១ 
តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក សម្តេចបានលើកឡើថានេះជាមោទនះភាពរបស់ជាតិយើង ដែលវិស័យកីឡាកំពុងរីលូតលាស់ឡើងវិញនៅក្រោមដំបូលសន្តិភាព។ 
សម្តេចតេជោបានអរគុណដល់កីឡាករ និងគ្រូបង្វឹកទាំងអស់ដែលបានខិតខំហ្វឹកហ្វឺនកីឡាកររហូតទទួលបានជ័យជំនេះថ្ងៃនេះ៕

PA News