ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧
Article ads (bottom)

HUAWEI P10 និង P10 PLUS ឈ្នះពានរង្វាន់ TIPA AWARD 2017 ជាកំពូលស្មាតហ្វូនថតរូបស្អាតបំផុត

  • ថ្ងៃសោរ៍ ទី៣ ខែមិថុនា ឆ្នាំ២០១៧

ថ្មីៗនេះ ក្រុមហ៊ុន Huawei Consumer Business Group បានប្រកាសថា កំពូលអធិរាជស្មាតហ្វូន HUAWEI P10 និង P10 Plus បានឈ្នះពានរង្វាន់ Technical Image Press Association (TIPA) Award សម្រាប់ការថតរូបស្រស់ស្អាត ល្អលើសគេ (Best Photo Smartphone)។ ក្រោយការទទួលបានជោគជ័យទាំងផ្នែកបច្ចេកទេស និងផ្នែកពាណិជ្ជកម្មសម្រាប់កំពូលស្មាតហ្វូន HUAWEI P9 (ដែលលក់បានលើស 12 លានគ្រឿងនៅជុំវិញពិភពលោក) កំពូលអធិរាជស្មាតហ្វូន HUAWEI P10 ក៏នៅតែបន្តប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LEICA ក្នុងភាពជាដៃគូដោយនាំយកនូវាកាមេរ៉ាភ្លោះ Leica Dual-Camera 2.0 និង Leica Dual-Camera 2.0 Pro Edition ដែលធ្វើឱ្យ TIPA ចាត់ទុកថាកំពូលស្មាតហ្វូននេះថតរូបភាព បានល្អ ជាងគេបំផុតសម្រាប់ឆ្នាំ 2017 នេះ។

ទន្ទឹមនឹងនេះផងដែរ លោក Thomas Gerwers អគ្គនាយករបស់ពានរង្វាន់ TIPA និយាយថា “កំពូលស្មាតហ្វូន P10 និង P10 Plus ទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំង ពីគណៈកម្មាធិការបច្ចេកទេស (Technical Committee) និងសមាជិករបស់ TIPA ដោយសារតែ របកគំហើញនៃបច្ចេកវិទ្យាថ្មី រួមជាមួយនឹងការរចនារូបរាងយ៉ាងស្រស់ស្អាត ដែលអាច ផ្តិតយករូបភាពបានច្បាស់ស្រស់ស្អាតល្អផ្តាច់គេទោះបីជាស្ថិតនៅក្នុងស្ថានភាពងងឹតក៏ដោយ។ ការសហការ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា LEICA ក្នុងការបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ នៅលើស្មាតហ្វូន P10 និង P10 Plus ពិតជាការច្នៃប្រឌិតថ្មីដែលលើកកម្ពស់ទៅលើគុណភាព នៃការថតរូបល្អបំផុតនៅលើស្មាតហ្វូន៕”

ដកស្រង់៖ Khmerload