ថ្ងៃសោរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧
Article ads (bottom)

ប្រទេសហុងគ្រីផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

  • ថ្ងៃសោរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ឲ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ ខាងមុខនេះ ក្រោមកម្មវិធីអាហារូបករណ៍ Stipennium Hungaricum Programme នៃរដ្ឋាភិបាលហុងគ្រី សាកលវិទ្យា Eötvös Loránd ដែលមានទីតាំងនៅទីក្រុង Budapest នៃប្រទេសហុងគ្រី នឹងទទួលយកនិស្សិតបរទេសចំនួន៥២នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើវិស័យចំនួន០៦ ផ្សេងគ្នា។

បេក្ខជនដែលទទួលបានអាហារូបករណ៍នេះនឹងទទួលបានការសិក្សាដោយឥតគិតថ្លៃ ប្រាក់អាហារូបករណ៍ប្រចាំខែ ការស្នាក់នៅ ការធានាសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត។
បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវដាក់ពាក្យតាម Online ប៉ុន្តែត្រូវមកចុះឈ្មោះនៅក្រសួងអប់រំ យុវជន និងកីឡា ជាមុនសិន។ 

អាសយដ្ឋានសម្រាប់ការចុះឈ្មោះនៅក្រសួងអប់រំ យុវជន និងកីឡា គឺនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ) ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ តទៅ។

ព័ត៌មានទាក់ទងនឹងការដាក់ពាក្យតាម Online សូមចូលទៅកាន់គេហទំព័រៈ
http://www.tka.hu/docs/palyazatok/call_for_applications_2016_2017_final1512041519.pdf
ចំពោះព័ត៌មានទូទៅទាក់ទងនឹងកម្មវិធីអាហារូបករណ៍ខាងលើ សូមចូលទៅកាន់គេហទំព័រៈ
http://www.elte.hu/en/stipendium_hungaricum និង

http://www.tka.hu/international-programmes/2966/stipendium-hungaricum