ថ្ងៃព្រហស្បត៌ ទី១៩ ខែតុលា ឆ្នាំ២០១៧
Article ads (bottom)

ខេត្តកែប ទទួលបានពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន

  • ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧

ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជាបានទទួលពានរង្វាន់អាស៊ានទាក់ទងនឹងផ្នែកបរិស្ថាន។ ពិធីប្រគល់ពានរង្វាន់ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសប្រ៊ុយណេ ដារុយសាឡឹម ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅទីនោះ។
ខេត្តកែប ទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថាន អាស៊ានដ៏វិសេសវិសាលបំផុតគឺ ខ្យល់ស្អាត ដីស្អាត និងទឹកស្អាត។ នេះជាមោទនភាពនៃប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលខេត្តរបស់កម្ពុជា បានទទួលពានរង្វាន់អាស៊ាន ទាក់ទងនឹងវិស័យបរិស្ថាន។


ប្រតិភូជាន់ខ្ពស់នៃក្រសួងបរិស្ថាន រួមនឹងគណៈអភិបាលខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចេញដំណើរទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងទទួលពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន និងផ្នែកនិរន្តរភាពទឹកស្អាត នៅប្រទេសប្រ៊ុយណេ កាលពី យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ៕

ដកស្រង់ ៖ PA News