ថ្ងៃព្រហស្បត៌ ទី១៩ ខែតុលា ឆ្នាំ២០១៧
Article ads (bottom)

Nokia 6 Nokia 5 Nokia 3 នឹងចេញលក់លើទីផ្សារនៅថ្ងៃទី១៣ ខែមិថុនា ខាងមុខនេះ

  • ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧

ក្រុមហ៊ុន Nokia បានធ្វើការប្រកាសជាផ្លូវថា និឹងបញ្ចេញផលិតផលរបស់ខ្លួនចំនួន ៣ម៉ូតគឺ Nokia 6 Nokia 5 និង Nokia 3 នៅលើទីផ្សារប្រទេសឥណ្ឌា នៅថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ ក្រុមហ៊ុន Nokia និងដៃគូររបស់ខ្លួនគឺក្រុមហ៊ុន HMD បានប្រកាសពីផលិតផលដែលបានកំណត់តម្លៃរួចជាស្រេច ដែលតម្លៃនោះគឺជាតម្លៃទីផ្សារមធ្យម។ Nokia 6 នឹងដាក់លក់លើទីផ្សារតម្លៃ ២៤៩អ៊ីរ៉ូ Nokia 5 មានតម្លៃ ១៨៩អ៊ីរ៉ូ ​និង Nokia 3 មានតម្លៃ ១៣៩អ៊ីរ៉ូ។

កំលាំម៉ាស៊ីន៖

Nokia 6 មានប្រព័ន្ធប្រតិបត្តការណ៍ Android ដែលប្រើប្រាស់កញ្ចក់អេក្រង់ Gorilla Glass 3 មានអង្គចងចាំភ្ជាប់រួចជាស្រេចចំនួន 32GB និងអាចបន្ថែមក្រៅទៀតបានរហូតដល់ 256GB មានអង្គចងចាំប្រតិបត្តការណ 3GB of RAM និងមានកាមេរ៉ា 16MP

Nokia 5 មានប្រព័ន្ធប្រតិបត្តការណ៍ Android ដែលប្រើប្រាស់កញ្ចក់អេក្រង់ Goriila Glass មានអង្គចងចាំភ្ជាប់រួចជាស្រេចចំនួន 16GB និងអាចបន្ថែមក្រៅទៀតបានរហូតដល់ 256GB មានអង្គចងចាំប្រតិបត្តការណ  2GB of RAM និងមានកាមេរ៉ា 13MP

Nokia 3 មានប្រព័ន្ធប្រតិបត្តការណ៍ Android ដែលប្រើប្រាស់កញ្ចក់អេក្រង់ 5.0-inch 720p HD មានអង្គចងចាំភ្ជាប់រួចជាស្រេចចំនួន16GB និងអាចបន្ថែមក្រៅទៀតបានរហូតដល់ 256GB មានអង្គចងចាំប្រតិបត្តការណ  2GB of RAM និងមានកាមេរ៉ា 8MP

ដកស្រង៖ PA News