ថ្ងៃព្រហស្បត៌ ទី១៩ ខែតុលា ឆ្នាំ២០១៧
Article ads (bottom)

ការទទឹងរង់ចាំមើលសមត្ថភាពដ៏អស្ចារ្យ របស់បេក្ខជនដែលមានប្រជាប្រិយភាពក្នុងកម្មវិធី The Voice Kids Cambodia

  • ថ្ងៃសោរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧

បន្ទាប់ពីការប្រកួតវគ្គ The Battle សប្តាហ៍ទី២កន្លងផុត ការទទឹងរង់ចាំមើលការបញ្ចេញសមត្ថភាពរបស់បេក្ខជនដទៃ គឺកាន់តែមានភាពអន្ទះសារ ជាពិសេសគឺបេក្ខជនឆ្នើម និងមានប្រជាប្រិយភាពខ្ពស់គឺប្អូនប្រុស ពេជ្រ ថៃ និងប្អូនស្រី ឃុយ ម៉ីហៀង
ប្អូនប្រុស ពេជ្រ ថៃ ត្រូវបានទទួលងារថា កវីតូច ពីគណៈកម្មការនោះមកពីខេត្តបាត់ដំបងដែលឪពុកម្តាយចាកចោលទៅធ្វើការនៅប្រទេសថៃ គឺមានរាងតូចល្អិតតែមានសមត្ថភាពខ្ពស់ និងពរពេញដោយភាពក្លាហាន ដែលធ្វើអោយគណៈកម្មការទាំង៣ចុចប៉ូតុល ហើយប្អូនប្រុសជ្រើសរើសចូលក្រុមលោក ព្រាប សុវត្តិ។

ចំណែកប្អូនស្រី ឃុយ ម៉ីហៀង គឺជាក្មេងស្រីដែលឋិតនៅក្នុងគ្រួសារមានជីវភាពលំបាក តែប្អូនស្រីជាក្មេងស្រីម្នាក់ដែលមានភាពតស៊ូ និងស្រលាញ់អ្នកមានគុណ ថែមទាំងមានសមត្ថភាពខ្ពស់ផ្នែកចំរៀងដែលត្រូវបានគណៈកម្មការទាំង៣រើសយក ហើយប្អូនស្រីក៏បានជ្រើសរើសចូលក្រុមកញ្ញា សុគន្ធ នីសា។
ការទទឹងរង់ចាំមើលការបញ្ចេញសមត្ថភាពរបស់ប្អូនទាំាងពីរគឺកាន់តែមានភាពពុះកញ្រ្ជូលឡើង។ តើសប្តាហ៍នេះប្អូនទាំងពីរនឹងបង្ហាញខ្លួននៅក្នុងវគ្គ The Battle រឺក៏យ៉ាងណា?


PA News