ថ្ងៃព្រហស្បត៌ ទី១៩ ខែតុលា ឆ្នាំ២០១៧
Article ads (bottom)

ប្រាក់បៀវត្តន៍៣០០ដុល្លាចុះក្រោមមិនជាប់ពន្ធទេ

  • ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថានាពេលខាងមុខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងឡើងដល់មួយលានរៀល។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា មុនឆ្នាំ២០១៧ ប្រាក់បៀវត្តន៍មន្រ្តីរាជការចាប់ពី៨០ម៉ឺនឡើងទៅ តម្រូវឲ្យបង់ពន្ធ តែសម្រាប់ឆ្នាំ២០១៧ ត្រូវសម្រចយកមួយលានរៀល ដល់មួយលានពីរសែនរៀលទើបតម្រូវ ជាប់ពន្ធ។ «ចាប់ពីបីរយដុល្លារអាមេរិកចុះក្រោម មិនជាប់ពន្ធទេ»។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ៕

PA News